កាល​វិភាគ​ប្រលង​សង​សម្រាប់​វិសម្សកាល​រដូវក្តៅ​



   អ្នក​ដែល​ទន្ទឹ​ងរង់​ចាំ​នូ​វកាលវិភាគ​ប្រលង​សង​សម្រាប់​វិសម្សកាល​ឆ្នាំ២០១៣ ២០១៤ ឥលូវ​កាល​វិភាគ​ត្រូវ​បាន​សាលា​បញ្ចេញ​អោយ​ដឹង​ហើយ ។ សាកលវិទ្យាល័យតម្រូវ​អោយ​និស្សិត​ដែល​ធ្លាក់​មុខវិជ្ជា​ទាំងអស់ ប្រលង​មុន​ថ្ងៃ​ចូល​ឆ្នាំ​សិក្សា​ថ្មី​រយៈ​ពេល​មួយ​អាទិត្យ​ គឺ​ចាប់​ពីថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០១៤ លើក​លែង​មុខ​វិជ្ជាកីឡា តម្រូវ​អោយ​ប្រលង​នៅថ្ងៃ​ទី ២៦ ខែ​មិថុនា ។ កាលវិភាគ​នេះ មាន​ប្រយោជន៍​ដល់​បងប្អូន​យើង​ដែល​មាន​បញ្ហាធ្លាក់ច្រើន​មុខ​តែ​ចង់​ទៅ​លេង​ស្រុក​កំណើត ។ វា​ជួយ​យើង​អោយ​រៀប​ចំពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ ថា​ត្រូវ​កំណត់​ថ្ងៃ​ចេញ​ដំណើរ​ និង​ថ្ងៃ​ត្រលប់​មក​វិញ ។ លើស​ពី​នេះ​ទៅ​ទៀត​ត្រូវ​រៀប​ចំ ពេល​វេលា​សម្រាប់​ត្រៀម​ប្រលង​សង ។ 

   ឃើញ​ថា​មុខវិជ្ជា​ពិត​ជាលំបាក​ច្រើន តួយ៉ាង​ដូច​ខ្ញុំ​កំពុង​រៀន​ឆ្នាំ​ទី៣ មាន​មុខវិជ្ជា​ច្រើនហើយ ភាគ​ច្រើនជាមុខវិជ្ជា​ពិបាក ដូចជា​ឱសថ និង​ចិត្ត​វិទ្យា ។ ខ្ញុំ​ត្រូវ​នៅ​វៀតណាម ដោយ​មិន​បាន​ត្រលប់​ទៅ​លេង​ស្រុកកំនើត​ទេ ។ 

    ជូន​ពរ​បងៗឆ្នាំទី៦ ដែល​បាន​ប្រលង​បញ្ចប់​ការ​សិក្សាហើយ​ថ្មីៗ និង​បងប្អូន​និស្សិត​ខ្មែរ​យើង​គ្រប់​ជំនាន់​ទាំង​នៅ​ថៃ​ប៊ិញ ទាំង​នៅសាកលវិទ្យាល័យ​ផ្សេងៗ ក្នុង​ប្រទេស​វៀតណាម ធ្វើ​ដំណើរ​ត្រលប់​ទៅលេង​ស្រុក​កំណើត​ ប្រកប​ដោយ​សុវត្ថិ​ភាព និង​ភាព​សប្បាយ​រីករាយ​ជាមួយ​ក្រុង​គ្រួសារ ។ 

សូម​អរគុណ !
ឃិន សំណាង

និស្សិត​ជំនាន់​ទី៤៣ម្នាក់​បាន​បាត់​កង់​របស់​ខ្លួន​


   កាល​ពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី ១៣ខែមិថុនាឆ្នាំ២០១៤ នេះ មាន​ប្អូន​និស្សិត​ខ្មែរ​យើង​ម្នាក់​បាន​សរសេរ Status មួយ​ ដែល​រៀបរាប់​ពីការ​បាត់​កង់របស់​គេ ។ តាម​រយៈ Status សរសេរ​ក្នុង​ក្រុម​និស្សិត​ខ្មែរ​ដែល​រៀននៅថៃ​ប៊ិញ បាន​អោយ​ដឹងថា និស្សិត​ ស៊ីដា បាន​ជួបបញ្ហា​បាត់​កង់​ រហូត​មក​ដល់​ថ្ងៃសរសេរ Status គឺ​មាន​រយៈ​ពេល​ ២ថ្ងៃ​មកហើយ ។ ដោយសារ​មាន​ការ​បារម្ភ​ពេក ស៊ីដា​បាន​សរសេរ​ឡើង​ក្នុ​ងគោល​បំណង​សុំ​មតិយោ​បល់​ពី​សិស្ស​ច្បង ដើម្បី​ដោះស្រាយ​បញ្ហានេះ ។ 

   យោង​តាម​ Comment របស់​សិស្សច្បង​ទាំងអស់ មាន​មួយ​ចំនួន​បានសរសេរ​ថា អោយ​ស៊ីដាសរសេរ​ជា​ពាក្យ​ស្នើរ​ដល់​បន្ទប់​គ្រប់​គ្រង​និស្សិត​ដែល​ទទួល​បន្ទុក​លើ​កន្លែង​ផ្ញើ​កង់​ម៉ូតូ រៀប​រាប់​ពី​ការ​បាត់​កង់នោះ បញ្ជាក់អោយ​ច្បាស់​ពី​បញ្ហា ។ ដោយ​សារ​ការ​គ្រប់​គ្រងកង់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នៅ​មាន​លក្ខណៈ​រញ៉ែ​រញ៉ៃ អ្នក​ណា​ក៏​អាច​យក​កង់​អ្នក​ផ្សេង​ប្រើ​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​សំបុត្រ​កង់ ។ នេះ​ជា​បញ្ហា​ដែល​អាច​អោយ​អ្នក​ផ្សេង​ចូល​មក​យក​កង់​ជិះបាន​យ៉ាង​ងាយ ។ លើ​ Comment នោះ​ក៏​មាន​សរសេរ​ដែរ​ថា ក្រែង​មាន​មិត្តភក្តិ​គេ​យក​ជិះ​សិន ។ ចំណែក​ឯ​​បង​ប្រធាន​សមាគមន៍​និស្សិត​ រី បូរិន និស្សិត​ជំនាន់​ទី៤០ ក៏​បាន​ចេញ​មុខ​ដោះ​ស្រាយ​អំពី​បញ្ហា​នេះដែរ ។ នេះ​បញ្ជាក់​ពី​ការយ​កចិត្ត​ទុក​ដាក់​ពីសិស្ស​ច្បង​ក៏​ដូចជា​ប្រធា​ន​សមាគមន៍​លើសិស្សប្អូន ។ មួយ​វិញទៀត​ក៏​ស្តែង​អោយ​ឃើញពី​ការ​សម្តែង​នូវ​រាល់​បញ្ហា​ដែល​បាន​ជួប​ដល់​សមាគមន៍​យើង ។ 

   មក​ដល់​រសៀល​ម្សិលមិញ ស៊ី​ដា​បាន​បញ្ជាក់​វិញ​ថា តាហ័រ​អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ផ្ញើ​កង់​បាន​ផ្តល់​មក​វិញ​នូ​វ​កង់​ចាស់​មួយ​ ដែល​អាច​ប្រើ​ប្រាស់​បាន ។ ចំណែក​កង់​ដែល​បាន​បាត់​គឺ នៅ​កំពុង​តាម​ដាន​បន្ត ។ នេះជា​បទ​ពិសោធន៍​មួួ​យ​សម្រាប់​បងប្អូន​និស្សិត​ខ្មែរ​យើង គួរតែ​ចាក់​សោ​កង់​ម៉ូតូ​ជានិច្ច​ ។ 

សូម​អរគុណ !
ឃិន សំណាង

ពិធី​ជប់​លៀង​អប​អរ​សាទរ​ការ​ប្រលង​បញ្ចប់​ការ​សិក្សា​របស់​និស្សិត​ជំនាន់​ទី​៣៨


   ការ​សិក្សា​រយៈ​ពេល​៦​ឆ្នាំ​របស់​បងៗ​និស្សិត​ឆ្នាំ​ទី​៦ ជំនាន់​ទី​៣៨​ នៃ​សាកល​វិទ្យាល័យ​វេជ្ជ​សាស្ត្រ​និង​ឱសថ​សាស្ត្រ​ថៃ​ប៊ិញ​ត្រូវ​បាន​បញ្ចប់​ដោយ​ស្នាម​ញញឹម​គ្រប់​ៗ​គ្នា ។ ទិដ្ឋភាព​នៃ​ភាព​សប្បាយ​រីករាយ​របស់​បងៗ​បាន​ធ្វើ​អោយ​ប្អូន​ៗ ទទួល​បាន​នូវ​ភាព​ជឿ​ជាក់​និង​ខិត​ខំ​ប្រឹង​ប្រែង​តាម​ដើម្បី​សម្រេច​បំណង​ដែល​ខ្លួន​បាន​ប៉ង​ តាំង​ពី​ឈាន​ជើង​ចូល​មក​រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នេះ ។​ ថ្ងៃ​នេះ ជា​ថ្ងៃ​ល្អ ដែល​បងៗ​ឆ្នាំ​ទី​៦ ជំនាន់​ទី​៣៨ ពួកគាត់​បាន​រៀប​ចំ​នៅ​កម្មវិធី​ជប់​លៀង​លា​គ្នា​ដល់​​ខ្ញុំ​ជា​សិស្ស​ប្អូន ជំនាន់​ក្រោយ​ៗ ដែល​ពិធី​ជប់​លៀង​នេះ ឆ្នាំ​ណា​ក៏​មាន ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ខ្ញុំ​ឃើញ​មាន​លក្ខណៈ​ធំដុំជាង​មុន ហើយ​សប្បាយ​រីករាយ​ជាង​មុន​ដែល​ខ្ញុំ​មិន​ធ្លាប់​បានឃើញ ។ បងៗ​បាន​ចូល​លុយ​គ្នា​ម្នាក់​បន្តិចៗ ដើម្បី​ចូល​រួម​សប្បាយ​រីករាយ​ជាមួយ​ប្អូនៗ ។ មាន​ម្ហូប​អាហារ​ឆ្ងាញ់​ៗ ផ្លែឈើ ទឹក​ក្រូច​ និង​ស្រាបៀរផងដែរ ញ៉ាំង​អោយ​ពិធី​ជប់​លៀង​មាន​បរិយាកាស​កាន់តែ​អ៊ូអរ សប្បាយ​រីករាយ ហ៊ូរកញ្ជៀវ​ពេញ​បន្ទប់ ។ បងប្អូននិស្សិត​គ្រប់​ជំនាន់​ផ្តុំ​គ្នា​តាម​ជំនាន់​ ក៏​ដូចជា​ឆ្លាស់​ជំនាន់ ញ៉ាំ​អាហារ​ប្រកបដោយ​ទឹកមុខ​ញញឹម​ស្រស់​ស្រាយ​ និង​លើកកែវ​ជូនពរ​ដល់​សិស្ស​ច្បង​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​លទ្ធផល​ជាទីគាប់ចិត្ត ។

    ជំនួស​អោយ​បងប្អូន​ទាំងអស់ ខ្ញុំ​បាទ សូម​ជូន​ពរ​ដល់​សិស្ស​ច្បង​ទាំងអស់ ក្រោយ​ពី​បញ្ចប់ការ​សិក្សា​រយៈ​ពេល​៦​ឆ្នាំ បងៗ​ត្រលប់​ទៅ​ក្លាយ​ជាវេជ្ជបណ្ឌិត​ម្នាក់​ដែល​ពូកែ មាន​ការងារ​ល្អទៅតាម​មន្ទីរ​ពេទ្យធំៗ ជាពិសេស​គឺទទួល​បាន​ប្រាក់​ខែ​ខ្ពស់ជាទី​ពេញចិត្ត ។ លើស​ពីនេះ ខ្ញុំ​សូម​ជូន​ពរ​បង​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ស្រុកកំណើត​ ប្រកបដោយ​សុវត្ថិភាព សេចក្តី​សុខ​ចម្រើន និង​ជ័យជំនះ​គ្រប់ ពេល​វេលា គ្រប់​ទីកន្លែង ។

     ពិធី​ជប់​លៀង​ត្រូវបាន​ប្រារព្ធ​តាំង​ពី​ម៉ោង​៥ រហូត​ដល់​ម៉ោង​១១​យប់​នេះ ទើប​បញ្ចប់ ។ មាន​ការ​ចូលរួម​ជាពិសេស​ផង​ដែរ​ពី​មិត្តភក្តិ​ បងប្អូន​ខ្មែរ​យើង ដែល​កំពុង​សិក្សា​នៅ​រដ្ឋធានី​ហាណូយ ទាំង​បងប្អូន​រៀន​ថ្នាក់​បរិញ្ញាប័ត្រ អនុ​បណ្ឌិត​ និង​បណ្ឌិត​ផងដែរ ។ ទិដ្ឋភាព​យប់​នេះ ពិតជា​មិន​អាច​បំភ្លេច​បាន​ នូវ​សាមគ្គី​ដ៏ល្អ របស់​បងប្អូន​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស ។ ទោះជា​នៅ​ឆ្ងាយ​ពី​គ្រួសារ​ ក៏​មាន​បងប្អូន​ខ្មែរ​ជា​ច្រើន​ទៀត នៅ​ស្វាគមន៍រាប់អាន​ដោយ​ទឹក​ចិត្ត​ស្មោះ​ត្រង់​ ភក្តី​ និង​សាម​គ្គី​រីករាយ ។

     ក្នុង​ពិធី​នេះ ផងដែរ​ ខ្ញុំ​បាន​ថត​រូប​បាន​មួយ​ចំនួន​ តែ​មិន​សូវ​ជា​ច្រើនទេ ហើយ​ក៏​មិន​បាន​ច្បាស់​ល្អ​ដែរ ។ មូល​ហេតុ​នោះ គឺ​ដោយ​សារ​បងប្អូន​យើង​កំពុង​សប្បាយ​រីករាយ ធ្វើអោយ​រូប​ព្រិល​ និង​ថត​ពេល​យប់ ។ បើ​បង​ប្អូ​នណា​ចង់​មើល​រូប សូម​ចូល​ទៅ​កាន់​ ទំព័រ​ ហ្វេសប៊ុក LHS CPC Thái Bình ហើយ​ចូល​ទៅ​កាន់​ អាល់​ប៊ុម​ រូបថត ។ កុំភ្លេច​ចុច​ Like ម្នាក់​មួយ​ផង ដើម្បី​ដឹង​ព័ត៌​មាន​នានា ពី​សមាគមន៍​និស្សិត​ខ្មែរ​នៅថៃប៊ិញ ។

    ចំណែក​វីដេអូ​សម្រាប់​ថ្ងៃនេះ ខ្ញុំ​កំពុង​ Upload ឡើង​លើ​ Youtube របស់​ខ្ញុំហើយ ។ បងប្អូន​ចូល​ទៅកាន់ Channel Youtube របស់ខ្ញុំ​ដែល​មាន​ឈ្មោះ KHIN Samnang បន្ទាប់​មក​ចុច Subscribe ផង ដើម្បី​ក្រោយ​ពី​ពេល​ខ្ញុំ Upload ហើយ វា​នឹង​បង្ហាញ​អោយ​បងប្អូន​បាន​មើល ។ 

សូម​អរគុណ​បងប្អូន​និស្សិត​ទាំងអស់!
ឃិន សំណាង
និស្សិត​ឆ្នាំទី៣ សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​សាស្ត្រថៃប៊ិញ

My Blog List

Pages

ចំណូលមើលប្លក់

Find Us OIn Facebook

មតិថ្មីៗ

Recent Post By Lable

On Twitter

Advertisements

Contact

Recent Post By Lable

Video Of Day

Popular Posts

Popular Posts