និស្សិត​ជំនាន់​ទី៤៣ម្នាក់​បាន​បាត់​កង់​របស់​ខ្លួន​


   កាល​ពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី ១៣ខែមិថុនាឆ្នាំ២០១៤ នេះ មាន​ប្អូន​និស្សិត​ខ្មែរ​យើង​ម្នាក់​បាន​សរសេរ Status មួយ​ ដែល​រៀបរាប់​ពីការ​បាត់​កង់របស់​គេ ។ តាម​រយៈ Status សរសេរ​ក្នុង​ក្រុម​និស្សិត​ខ្មែរ​ដែល​រៀននៅថៃ​ប៊ិញ បាន​អោយ​ដឹងថា និស្សិត​ ស៊ីដា បាន​ជួបបញ្ហា​បាត់​កង់​ រហូត​មក​ដល់​ថ្ងៃសរសេរ Status គឺ​មាន​រយៈ​ពេល​ ២ថ្ងៃ​មកហើយ ។ ដោយសារ​មាន​ការ​បារម្ភ​ពេក ស៊ីដា​បាន​សរសេរ​ឡើង​ក្នុ​ងគោល​បំណង​សុំ​មតិយោ​បល់​ពី​សិស្ស​ច្បង ដើម្បី​ដោះស្រាយ​បញ្ហានេះ ។ 

   យោង​តាម​ Comment របស់​សិស្សច្បង​ទាំងអស់ មាន​មួយ​ចំនួន​បានសរសេរ​ថា អោយ​ស៊ីដាសរសេរ​ជា​ពាក្យ​ស្នើរ​ដល់​បន្ទប់​គ្រប់​គ្រង​និស្សិត​ដែល​ទទួល​បន្ទុក​លើ​កន្លែង​ផ្ញើ​កង់​ម៉ូតូ រៀប​រាប់​ពី​ការ​បាត់​កង់នោះ បញ្ជាក់អោយ​ច្បាស់​ពី​បញ្ហា ។ ដោយ​សារ​ការ​គ្រប់​គ្រងកង់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នៅ​មាន​លក្ខណៈ​រញ៉ែ​រញ៉ៃ អ្នក​ណា​ក៏​អាច​យក​កង់​អ្នក​ផ្សេង​ប្រើ​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​សំបុត្រ​កង់ ។ នេះ​ជា​បញ្ហា​ដែល​អាច​អោយ​អ្នក​ផ្សេង​ចូល​មក​យក​កង់​ជិះបាន​យ៉ាង​ងាយ ។ លើ​ Comment នោះ​ក៏​មាន​សរសេរ​ដែរ​ថា ក្រែង​មាន​មិត្តភក្តិ​គេ​យក​ជិះ​សិន ។ ចំណែក​ឯ​​បង​ប្រធាន​សមាគមន៍​និស្សិត​ រី បូរិន និស្សិត​ជំនាន់​ទី៤០ ក៏​បាន​ចេញ​មុខ​ដោះ​ស្រាយ​អំពី​បញ្ហា​នេះដែរ ។ នេះ​បញ្ជាក់​ពី​ការយ​កចិត្ត​ទុក​ដាក់​ពីសិស្ស​ច្បង​ក៏​ដូចជា​ប្រធា​ន​សមាគមន៍​លើសិស្សប្អូន ។ មួយ​វិញទៀត​ក៏​ស្តែង​អោយ​ឃើញពី​ការ​សម្តែង​នូវ​រាល់​បញ្ហា​ដែល​បាន​ជួប​ដល់​សមាគមន៍​យើង ។ 

   មក​ដល់​រសៀល​ម្សិលមិញ ស៊ី​ដា​បាន​បញ្ជាក់​វិញ​ថា តាហ័រ​អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ផ្ញើ​កង់​បាន​ផ្តល់​មក​វិញ​នូ​វ​កង់​ចាស់​មួយ​ ដែល​អាច​ប្រើ​ប្រាស់​បាន ។ ចំណែក​កង់​ដែល​បាន​បាត់​គឺ នៅ​កំពុង​តាម​ដាន​បន្ត ។ នេះជា​បទ​ពិសោធន៍​មួួ​យ​សម្រាប់​បងប្អូន​និស្សិត​ខ្មែរ​យើង គួរតែ​ចាក់​សោ​កង់​ម៉ូតូ​ជានិច្ច​ ។ 

សូម​អរគុណ !
ឃិន សំណាង

0 Response to "និស្សិត​ជំនាន់​ទី៤៣ម្នាក់​បាន​បាត់​កង់​របស់​ខ្លួន​"

Post a Comment

Popular Posts

Popular Posts