កាល​វិភាគ​ប្រលង​សង​សម្រាប់​វិសម្សកាល​រដូវក្តៅ​



   អ្នក​ដែល​ទន្ទឹ​ងរង់​ចាំ​នូ​វកាលវិភាគ​ប្រលង​សង​សម្រាប់​វិសម្សកាល​ឆ្នាំ២០១៣ ២០១៤ ឥលូវ​កាល​វិភាគ​ត្រូវ​បាន​សាលា​បញ្ចេញ​អោយ​ដឹង​ហើយ ។ សាកលវិទ្យាល័យតម្រូវ​អោយ​និស្សិត​ដែល​ធ្លាក់​មុខវិជ្ជា​ទាំងអស់ ប្រលង​មុន​ថ្ងៃ​ចូល​ឆ្នាំ​សិក្សា​ថ្មី​រយៈ​ពេល​មួយ​អាទិត្យ​ គឺ​ចាប់​ពីថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០១៤ លើក​លែង​មុខ​វិជ្ជាកីឡា តម្រូវ​អោយ​ប្រលង​នៅថ្ងៃ​ទី ២៦ ខែ​មិថុនា ។ កាលវិភាគ​នេះ មាន​ប្រយោជន៍​ដល់​បងប្អូន​យើង​ដែល​មាន​បញ្ហាធ្លាក់ច្រើន​មុខ​តែ​ចង់​ទៅ​លេង​ស្រុក​កំណើត ។ វា​ជួយ​យើង​អោយ​រៀប​ចំពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ ថា​ត្រូវ​កំណត់​ថ្ងៃ​ចេញ​ដំណើរ​ និង​ថ្ងៃ​ត្រលប់​មក​វិញ ។ លើស​ពី​នេះ​ទៅ​ទៀត​ត្រូវ​រៀប​ចំ ពេល​វេលា​សម្រាប់​ត្រៀម​ប្រលង​សង ។ 

   ឃើញ​ថា​មុខវិជ្ជា​ពិត​ជាលំបាក​ច្រើន តួយ៉ាង​ដូច​ខ្ញុំ​កំពុង​រៀន​ឆ្នាំ​ទី៣ មាន​មុខវិជ្ជា​ច្រើនហើយ ភាគ​ច្រើនជាមុខវិជ្ជា​ពិបាក ដូចជា​ឱសថ និង​ចិត្ត​វិទ្យា ។ ខ្ញុំ​ត្រូវ​នៅ​វៀតណាម ដោយ​មិន​បាន​ត្រលប់​ទៅ​លេង​ស្រុកកំនើត​ទេ ។ 

    ជូន​ពរ​បងៗឆ្នាំទី៦ ដែល​បាន​ប្រលង​បញ្ចប់​ការ​សិក្សាហើយ​ថ្មីៗ និង​បងប្អូន​និស្សិត​ខ្មែរ​យើង​គ្រប់​ជំនាន់​ទាំង​នៅ​ថៃ​ប៊ិញ ទាំង​នៅសាកលវិទ្យាល័យ​ផ្សេងៗ ក្នុង​ប្រទេស​វៀតណាម ធ្វើ​ដំណើរ​ត្រលប់​ទៅលេង​ស្រុក​កំណើត​ ប្រកប​ដោយ​សុវត្ថិ​ភាព និង​ភាព​សប្បាយ​រីករាយ​ជាមួយ​ក្រុង​គ្រួសារ ។ 

សូម​អរគុណ !
ឃិន សំណាង

និស្សិត​ជំនាន់​ទី៤៣ម្នាក់​បាន​បាត់​កង់​របស់​ខ្លួន​


   កាល​ពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី ១៣ខែមិថុនាឆ្នាំ២០១៤ នេះ មាន​ប្អូន​និស្សិត​ខ្មែរ​យើង​ម្នាក់​បាន​សរសេរ Status មួយ​ ដែល​រៀបរាប់​ពីការ​បាត់​កង់របស់​គេ ។ តាម​រយៈ Status សរសេរ​ក្នុង​ក្រុម​និស្សិត​ខ្មែរ​ដែល​រៀននៅថៃ​ប៊ិញ បាន​អោយ​ដឹងថា និស្សិត​ ស៊ីដា បាន​ជួបបញ្ហា​បាត់​កង់​ រហូត​មក​ដល់​ថ្ងៃសរសេរ Status គឺ​មាន​រយៈ​ពេល​ ២ថ្ងៃ​មកហើយ ។ ដោយសារ​មាន​ការ​បារម្ភ​ពេក ស៊ីដា​បាន​សរសេរ​ឡើង​ក្នុ​ងគោល​បំណង​សុំ​មតិយោ​បល់​ពី​សិស្ស​ច្បង ដើម្បី​ដោះស្រាយ​បញ្ហានេះ ។ 

   យោង​តាម​ Comment របស់​សិស្សច្បង​ទាំងអស់ មាន​មួយ​ចំនួន​បានសរសេរ​ថា អោយ​ស៊ីដាសរសេរ​ជា​ពាក្យ​ស្នើរ​ដល់​បន្ទប់​គ្រប់​គ្រង​និស្សិត​ដែល​ទទួល​បន្ទុក​លើ​កន្លែង​ផ្ញើ​កង់​ម៉ូតូ រៀប​រាប់​ពី​ការ​បាត់​កង់នោះ បញ្ជាក់អោយ​ច្បាស់​ពី​បញ្ហា ។ ដោយ​សារ​ការ​គ្រប់​គ្រងកង់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នៅ​មាន​លក្ខណៈ​រញ៉ែ​រញ៉ៃ អ្នក​ណា​ក៏​អាច​យក​កង់​អ្នក​ផ្សេង​ប្រើ​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​សំបុត្រ​កង់ ។ នេះ​ជា​បញ្ហា​ដែល​អាច​អោយ​អ្នក​ផ្សេង​ចូល​មក​យក​កង់​ជិះបាន​យ៉ាង​ងាយ ។ លើ​ Comment នោះ​ក៏​មាន​សរសេរ​ដែរ​ថា ក្រែង​មាន​មិត្តភក្តិ​គេ​យក​ជិះ​សិន ។ ចំណែក​ឯ​​បង​ប្រធាន​សមាគមន៍​និស្សិត​ រី បូរិន និស្សិត​ជំនាន់​ទី៤០ ក៏​បាន​ចេញ​មុខ​ដោះ​ស្រាយ​អំពី​បញ្ហា​នេះដែរ ។ នេះ​បញ្ជាក់​ពី​ការយ​កចិត្ត​ទុក​ដាក់​ពីសិស្ស​ច្បង​ក៏​ដូចជា​ប្រធា​ន​សមាគមន៍​លើសិស្សប្អូន ។ មួយ​វិញទៀត​ក៏​ស្តែង​អោយ​ឃើញពី​ការ​សម្តែង​នូវ​រាល់​បញ្ហា​ដែល​បាន​ជួប​ដល់​សមាគមន៍​យើង ។ 

   មក​ដល់​រសៀល​ម្សិលមិញ ស៊ី​ដា​បាន​បញ្ជាក់​វិញ​ថា តាហ័រ​អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ផ្ញើ​កង់​បាន​ផ្តល់​មក​វិញ​នូ​វ​កង់​ចាស់​មួយ​ ដែល​អាច​ប្រើ​ប្រាស់​បាន ។ ចំណែក​កង់​ដែល​បាន​បាត់​គឺ នៅ​កំពុង​តាម​ដាន​បន្ត ។ នេះជា​បទ​ពិសោធន៍​មួួ​យ​សម្រាប់​បងប្អូន​និស្សិត​ខ្មែរ​យើង គួរតែ​ចាក់​សោ​កង់​ម៉ូតូ​ជានិច្ច​ ។ 

សូម​អរគុណ !
ឃិន សំណាង

My Blog List

Pages

ចំណូលមើលប្លក់

Find Us OIn Facebook

មតិថ្មីៗ

Recent Post By Lable

On Twitter

Advertisements

Contact

Recent Post By Lable

Video Of Day

Popular Posts

Popular Posts